ទីក្រុងបាងកក, ប្រទេសថៃ - Media OutReach - នៅថ្ងៃទី 26 ខែកក្កដាឆ្នាំ 2019 - ទីផ្សារហ្គេមកម្សាន្តសកល និងទីផ្សារបរិក្ខារកម្សាន្ត មានការរីកចម្រើនយ៉ាងខ្លាំង និងត្រូវបានគេព្យាករណ៍ថានឹងឈានដល់ 51,4 ពាន់លានដុល្លារនៅត្រឹមឆ្នាំ 2022, យោងតាម«របាយការណ៍ឆ្នាំ 2016-2022 ស្តីពីការវិភាគទីផ្សារសម្ភារៈកម្សាន្ត និងបរិយាកាសវិនិយោគ របស់ប្រទេសចិន» ចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវទិន្នន័យ Bosi ។ តំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងប្រជាជនវណ្ណៈកណ្តាលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបានកំពុងនឹងរីកចម្រើន ក្លាយជាទីផ្សារមួយដែលមានកំណើនយ៉ាងខ្លាំង មានសក្តានុពល សម្រាប់ការកំសាន្ត និងភាពរីករាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ដើម្បីបើកឱកាសអាជីវកម្មថ្មីៗសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកទិញដែលមានមូលដ្ឋាននៅក្នុងតំបន់ និងអន្ដរជាតិ, ក្រុមហ៊ុន Comasia Limited របស់ហុងកុង និងសមាគមឧស្សាហកម្មហ្គេម និងក្រុមហ៊ុនកំសាន្តក្វាងទុងរបស់ប្រទេសចិន បានចាប់ដៃគូសហការគ្នារៀបចំកម្មវិធី ASIAN ELECTRONIC GAME & AMUSEMENT EQUIPMENT EXPO (AEGAE EXPO) ដ៏ថ្មីសន្លាង ដែលនឹងដំណើរការចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែសីហាឆ្នាំ 2019 នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិ បាងកក (BITEC) ដើម្បីបង្ហាញពីទូហ្គេម និងម៉ាស៊ីនហ្គេមកម្សាន្តចេញថ្មីបំផុតដែលភាគច្រើនមកពីចិនដីគោក។
ការដាក់បង្ហាញនឹងមានផលិតផលជាច្រើន ម៉ាស៊ីនលេងហ្គេមដែលមានលក្ខណៈគ្រួសារ
និងឧបករណ៍កម្សាន្តដ៏សម្បូរបែប រួមមាន ទូចាប់តុក្កតា ហ្គេមយករង្វាន់ ឧបករណ៍ VR/AR, ហ្គេមកម្សាន្ត, ម៉ាស៊ីនហ្គេមសប្បាយ លេង ម៉ាស៊ីនហ្គេមដែលអាចជិះបាន
ហ្គេមលេងក្នុងផ្ទះ និងឧបករណ៍កម្សាន្ត ជាដើម។
"មហិច្ឆតាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន (B&R) ត្រូវបានបង្កើតឡើងដើម្បីជួយលើកកម្ពស់ភាពជាដៃគូអាជីវកម្មនិងសកម្មភាពជួញដូរក្នុងចំណោមបណ្តាប្រទេសតាមបណ្តោយ B&R ។ ដោយកត់សម្គាល់ពីកំណើននៃតម្រូវការមណ្ឌលកម្សាន្តបែបគ្រួសារ និងជម្រើសការកម្សាន្ត,យើងឃើញថាសក្តានុពលដ៏អស្ចារ្យសម្រាប់អ្នករកស៊ីក្នុងវិស័យឧស្សាហកម្មកម្សាន្ត ចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារអាស៊ាន» បើតាម នាយកក្រុមហ៊ុន Comasia Ltd. បានមានប្រសាសន៍ គឺលោក Peter Cheung ។ "ដើម្បីរៀបចំឆាកនៅប្រទេសថៃ មជ្ឈមណ្ឌលធនធានគន្លឹះ ក្នុងការធ្វើឲ្យកក្រើកក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន, ការតាំងពិពណ័ AEGAE EXPO បានត្រៀមខ្លួនជាគោលដៅធនធានពិសេសមួយ ដែលអ្នកចូលរួមទាំងអស់ នឹងរកឃើញហ្គេមថ្មី និងហ្គេមច្នៃប្រឌិតថ្មីបំផុត និងម៉ាស៊ីនកម្សាន្តក្រោមដំបូលតែមួយ"។
រហូតមកដល់ពេលនេះ ពិព័រណ៍នេះបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងការទទួលស្គាល់ពីសមាគមពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មនានា ប្រមាណជាង 20, យោងតាមអ្នករៀបចំកម្មវិធីពិពណ៌។
ព្រឹត្តិការណ៍មួយទៀតដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ, ពិពណ៌ ASIA LIFESTYLE EXPO នឹងមានអ្នកតាំងពិព័រណ៍ចំនួន 400 ក្រុមហ៊ុន ដើម្បីបង្ហាញផលិតផលរបៀបរស់នៅ និងផលិតផលប្រើប្រាស់ដែលបានរចនាយ៉ាងល្អ និងគួរអោយចាប់អារម្មណ៍ រួមទាំងអំណោយ និងការផ្តល់ជូនផ្សេងៗ, ប្រដាប់ប្រដារបស់ក្មេងលេង, សម្លៀកបំពាក់ និងគ្រឿងអលង្ការ, របស់របរទាន់សម័យ, ថែរក្សាស្បែក និងសុខភាព, ឧបករណ៍អេឡិចត្រូនិចសម្រាប់ការរស់នៅដោយឆ្លាតវៃ, សិល្បៈ និងសិប្បកម្ម សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម។
ឥឡូវនេះ អ្នកទិញអាជីវកម្ម អាចកក់ទុកនូវការចូលរួមដោយឥតគិតថ្លៃរបស់ខ្លួន សម្រាប់ការតាំងពិព័រណ៍ ដោយចុះឈ្មោះនៅលើគេហទំព័រ www.aegaee.com។