Midea ចូលរួមក្នុងពានរង្វាន់ AFF Suzuki Cup 2020 ក្នុងនាមជាអ្នកឧបត្ថម្ភផ្លូវការ



អនុញ្ញាតឱ្យអ្នកគាំទ្រចំនួន 492 លាននាក់នៅអាស៊ីអាគ្នេយ៍ រីករាយទស្សនាពីផ្ទះជាមួយការប្រកួតកីឡាបាល់ទាត់ប្រចាំតំបន់ (Region’s Premier Football Tournament)

ក្វាងទុងប្រទេសចិន - Media OutReach - 27 កញ្ញា 2021 - Midea ដែលជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឈានមុខគេនៅលើពិភពលោកមួយ បានប្រកាសពីការឧបត្ថម្ភផ្លូវការរបស់ខ្លួនដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ពានរង្វាន់បាល់ទាត់ដែលត្រូវបានគេស្គាល់ថា AFF Suzuki Cup 2020 នៅថ្ងៃចាប់ឆ្នោតផ្លូវការ។ ​តាមរយៈប្រិយមិត្តគាំទ្របាល់ទាត់រាប់លាននាក់រីករាយទស្សនាការប្រកួតនានាពីផ្ទះ ភាពជាដៃគូនេះគឺជាការផ្លាស់ប្តូរថ្មីបំផុតពី Midea ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តជាបន្តរបស់ខ្លួនចំពោះទីផ្សារអាស៊ីអាគ្នេយ៍។

            

លោក Jackie Huang អគ្គនាយកអាស៊ី និងប៉ាស៊ីហ្វិកនៃផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន Midea Groupបានលើកឡើងថា "យើងមានសេចក្តីសោមនស្សរីករាយដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពន្លឿនកំណើន និងការអភិវឌ្ន៍នៅអាស៊ីអាគ្នេយ៍តាមរយៈការធ្វើឱ្យអ្នកគាំទ្របាល់ទាត់រាប់លាននាក់រីករាយទស្សនាពីផ្ទះនូវពានរង្វាន់បាល់ទាត់ AFF Suzuki Cup ដែលជាការប្រកួតកីឡាបាល់ទាត់ដ៏ជោគជ័យបំផុតមួយ។ នៅ​ Midea យើងប្តេជ្ញាធ្វើសមាហរណកម្មពិភពលោកនិងជម្រុញទៅពេលអនាគត។ ក្រៅពីការពង្រឹងវត្តមានឈ្មោះរបស់យើងនៅជុំវិញតំបន់ យើងក៏ទន្ទឹងរង់ចាំការរំភើប និងធ្វើឲ្យមនុស្សរួបរួមគ្នាក្នុងកំឡុងពេលដែលមិនធ្លាប់មានពីមុនមក"។



លោក Fandi Ahmad ជាវីរៈបុរសបាល់ទាត់សិង្ហបុរី នៅឯកម្មវិធីមុនការចាប់ឆ្នោតដែលឧបត្ថម្ភដោយ Midea

 

ដោយសារជំងឺរាតត្បាត ការប្រកួតត្រូវបានកំណត់ពេលឡើងវិញក្រោយពីបានផ្អាកកាលពីឆ្នាំមុន ដើម្បីធ្វើការប្រកួតនៅចន្លោះ ពីថ្ងៃទី 5 ខែធ្នូឆ្នាំ 2021 ដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2022។ ការចាប់ឆ្នោតជាផ្លូវការបានធ្វើឡើងជាក់ស្តែងនៅថ្ងៃនេះដែលបែងចែកប្រទេសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន 10 ជាពីរពូល។ ពូល A៖ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងក្រុមដែលឈ្នះវគ្គជម្រុះចូលពូល (ទីម័រ ឬព្រុយណេ។) ពូល B៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ។ ប្រទេសនីមួយៗនឹងរៀបចំការប្រកួតយ៉ាងតិចពីរប្រកួតនិងអតិបរមា 4 ប្រកួត ប្រសិនបើពួកគេអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមកំពូលទាំង 2 មកពីពូលនីមួយៗនឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រដែលនឹងត្រូវលេងក្នុងទឹកដី និងក្រៅទឹកដីផងដែរ។


ក្នុងនាមជាអ្នកឧបត្ថម្ភផ្លូវការ Midea បានគាំទ្រការបង្ហាញការចាប់ឆ្នោតមុននិងក្រោយផ្លូវការនៅការប្រកួត។ វីរបុរសបាល់ទាត់សិង្ហបុរី លោក Fandi Ahmad បានចែករំលែកការយល់ដឹងរបស់គាត់អំពីប្រវត្តិនៃការប្រកួតនិងលទ្ធផលចាប់ឆ្នោតផ្លូវការ។​​ គាត់ក៏បានធ្វើការព្យាករណ៍អំពីការប្រកួតមួយចំនួននាខែធ្នូខាងមុខនេះផងដែរ។

 

បន្ថែមពីលើការបង្ហាញនេះ Midea នឹងមានការបង្ហាញពីម៉ាកយីហោនិងឱកាសចូលរួមរបស់អ្នកគាំទ្រនៅទូទាំងតំបន់តាមរយៈការឧបត្ថម្ភ។ យីហោ Midea  នឹងត្រូវបានបង្ហាញជាពិសេសនៅលើការឃោសនា និងវេទិកាជាបន្តបន្ទាប់ រួមទាំងបណ្តាញឌីជីថលនៃការប្រកួត សម្ភារៈការប្រកួតផ្លូវការ ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ស្តាដា និងផ្ទាំងផ្សាយពាណិជ្ជកម្មតាមបរិវេណនៅគ្រប់កីឡដ្ឋានដែលមានការប្រកួត។​ វានឹងផ្តល់ឱ្យ Midea នូវឱកាសជាច្រើនដើម្បីបង្ហាញពីយីហោរបស់ខ្លួន និងចូលរួមជាមួយអ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅទូទាំងទីផ្សារអាស៊ាន។

ឧត្តមសេនីយ៍ឯក Khiev Sameth ប្រធាន AFF បានចែករំលែកថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ Midea ដើម្បីចូលរួមជាមួយយើងក្នុងការនាំយកការប្រកួតនេះដល់អ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅឆ្នាំនេះ។ AFF ប្តេជ្ញាចិត្តគាំទ្រយីហោ ដើម្បីពង្រីកដំណើរឈានទៅដល់និងការផ្សព្វផ្សាយរបស់ពួកគេ ហើយយើងក៍អនុញ្ញាតឱ្យពួកគេផ្តល់សិទ្ធិដល់អ្នកគាំទ្របាល់ទាត់ដោយស្មារតីរួបរួមនិងពុះកញ្ជ្រល។​ យើងខិតខំគាំទ្រ Midea ក្នុងការជំរុញការភ្ជាប់ទំនាក់ទំនងដើម្បីបង្កើតបទពិសោធន៍ការទស្សនាដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រនៅជុំវិញតំបន់ក្នុងការប្រកួតនេះ"។

 



The issuer is solely responsible for the content of this announcement.
អំពី AFF Suzuki Cup

AFF Suzuki Cup គឺជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដែលធ្វើឡើងពីរឆ្នាំម្ដងដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ទទួលស្គាល់ដោយ FIFA និងត្រូវបានប្រកួតប្រជែងដោយក្រុមជម្រើសជាតិ "A" នៃអាស៊ីអាគ្នេយ៍។

 

នៅឆ្នាំ 2020 ពានរង្វាន់ AFF Suzuki Cup លើកទី 13 នឹងបន្តទម្រង់ដែលក្រុមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន 10 នឹងត្រូវបែងចែកជា 2 ពូលដែលមាន 5 ក្រុមក្នុងពូលនីមួយៗ និងលេងជាក្រុមវិលជុំដោយក្រុមនីមួយៗត្រូវលេង 4 ប្រកួត។ ទម្រង់នៃការប្រកួតជម្រុះនៅតែមិនផ្លាស់ប្តូរដោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងតាមទម្រង់ពីរជើង។

 

www.affsuzukicup.com

 

អំពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)

សហព័ន្ធកីឡាបាល់ទាត់អាស៊ានមានសមាគមសមាជិកចំនួន12។ គោលបំណងចម្បងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានគឺដើម្បីអភិវឌ្ឍ កីឡាបាល់ទាត់នៅតំបន់អាស៊ានតាមរយៈសកម្មភាព វគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែងរបស់ខ្លួន ដើម្បីបន្តគាំទ្រពានរង្វាន់ AFF Suzuki Cup ក្នុងនាមជាការប្រកួតបាល់ទាត់ឈានមុខគេនៅអាស៊ីនិងបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងសមាគមសមាជិកអាស៊ាននិងតំបន់ សហព័ន្ធទូទាំងអាស៊ី។

 

http://www.aseanfootball.org


អំពី Midea និង Midea Group
អំពី Midea និង Midea Group

Midea គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោជាង 10 នៅក្នុងអាជីវកម្មឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Midea Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ឈានមុខគេលំដាប់ពិភពលោកលេខ 288 នៅ Global Fortune 500 សម្រាប់ឆ្នាំ 2021។ ​​​អាជីវកម្មរបស់ Midea Group​ មានលើសពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះហើយមានសសរស្តម្ភអាជីវកម្មដូចជា Smart Home, Electro-Mechanical, HVAC & Building Technologies, Robotics & Automation ព្រមទាំងការច្នៃប្រឌិតឌីជីថល។​​  អាជីវកម្មទាំងអស់របស់ Midea Group កំពុងខិតខំដើម្បីទទួលបាននូវកិត្តិយសតែមួយគឺ #បច្ចេកវិទ្យាមនុស្សធម៌​។

 

ម៉ាកយីហោឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Midea  ផ្តល់ជូននូវគ្រប់ផលិតផលដ៏សំបូរបែបបំផុតរបស់ពិភពលោកនៅក្នុងឧស្សាហកម្មឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានឯកទេសខាងបន្សុទ្ធខ្យល់ (ដំណោះស្រាយម៉ាស៊ីនត្រជាក់លក្ខណៈពាណិជ្ជកម្ម និងលំនៅដ្ឋាន) ទូរទឹកកក ម៉ាស៊ីនបោកគក់ ឧបករណ៍ចម្អិនអាហារ និងប្រើប្រាស់ក្នុងផ្ទះបាយធំៗ ឧបករណ៍ផ្ទះបាយតូចៗ ឧបករណ៍ទាក់ទងនឹងប្រព័ន្ធទឹក ការថែរក្សាឥដ្ឋ និងភ្លើងបំភ្លឺ។

 

Midea ជឿជាក់លើការផ្តល់ដំណោះស្រាយដែលគួរឱ្យភ្ញាក់ផ្អើលដោយប្រកាន់យកវិធីសាស្រ្តផ្តោតលើអ្នកប្រើប្រាស់ និងវិធីសាស្រ្តដោះស្រាយបញ្ហា។ ឆ្ពោះទៅមុខនិងទៅអនាគតដើម្បីស្វែងយល់និងច្នៃប្រឌិតឥតឈប់ឈរដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងផ្លាស់ប្តូរជានិច្ច។

 

Midea ស្ថិតក្នុងចំណោមម៉ាកយីហោជាច្រើនទៀតដែលជាម៉ាកយីហោបន្សុទ្ធខ្យល់លេខ 1 របស់ពិភពលោក[1] ម៉ាកយីយោឧបករណ៍ធ្វើម្ហូបខ្នាតតូចលេខ 1 របស់ពិភពលោក[2] ម៉ាកយីហោម៉ាស៊ីនត្រជាក់លេខ 1 របស់ពិភពលោក[3] ម៉ាកយីយោកង្ហារត្រជាក់លេខ 1 របស់ពិភពលោក[4] និងម៉ាកចង្ក្រានបាយលេខ 1 របស់ពិភពលោក [5]

 

មជ្ឈមណ្ឌលផលិតកម្មចំនួន 34 នៅទូទាំងពិភពលោករបស់ Midea និងបុគ្គលិកជាង 150,000 នាក់នៅក្នុងប្រទេសនិងតំបន់ជាង 200 បានបង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង 41.4 ពាន់លានដុល្លារក្នុងឆ្នាំ 2020។ មជ្ឈមណ្ឌលច្នៃប្រឌិតទូទាំងពិភពលោកចំនួន 28 របស់ Midea និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្រាវជ្រាវនិងអភិវឌ្ឍន៍បានធ្វើឱ្យមានប៉ាតង់ដែលមានការអនុញ្ញាតជាង 62,000 រហូតមកដល់បច្ចុប្បន្ន។ 

https://www.midea-group.com/Our-Businesses/smart-home/midea

 

[1] "Midea - ម៉ាកយីហោបន្សុទ្ធខ្យល់លេខ 1 របស់ពិភពលោក"
ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[2] "Midea– ម៉ាកយីហោសម្ភារៈធ្វើម្ហូបខ្នាតតូចលេខ 1 របស់ពិភពលោក"
ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[3] "Midea –ម៉ាកយីហោម៉ាស៊ីនត្រជាក់លេខ 1 របស់ពិភពលោក"
ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[4] "Midea – ម៉ាកយីហោកង្ហារត្រជាក់លេខ 1 របស់ពិភពលោក"
ប្រភព៖ ""Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

[5] "Midea – ម៉ាកចង្ក្រានបាយលេខ 1 របស់ពិភពលោក"
ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"

SOURCE:

Midea

CATEGORY:

Business

PUBLISHED ON:

27 Sep 2021

Past Press Releases

MORE

Talk to Media OutReach Newswire today

CONTACT US NOW