កម្មវិធីប្រារព្ធទិវាអាហារបំប៉ន Herbalife នៅ តំបន់អាស៊ីប៉ាស៊ីហ្វិកថ្ងៃទី ២៥ ខែ តុលា



មួយព្រឹត្តិការណ៍សាធារណៈដ៏ធំបានរចនាឡើងដើម្បីជួយមនុស្សធ្វើឱ្យជម្រើសព័ត៌មាន, ដើម្បីដឹកនាំជីវិតសកម្មដែលមានសុខភាពល្អ ព្រឹត្តិការណ៍សាធារណៈដ៏ធំត្រូវបានរៀបចំឡើងដើម្បីជួយផ្សព្វផ្សាយព័ត៌មានអំពីជំរើស ក្នុងការរស់នៅក្នុងប្រកបដោយផាសុខភាព

អាស៊ីប៉ាស៊ីហ្វិក - Media OutReach22 ខែតុលាឆ្នាំ 2014 - ក្រុមហ៊ុនហ៊ើបប៊លឡាយហ្វដែលជាក្រុមហ៊ុនអាហារ បំប៉នលំដាប់ថ្នាក់ពិភពលោកបានប្រកាសថាខ្លួននឹងប្រារព្វពិធីទិវាអាហារបំប៉ន Herbalife របស់ខ្លួននៅថ្ងៃទី ២៥ ខែ តុលា នៅក្នុងទីផ្សារទាំង១៥រួមមានប្រទេស អូស្រ្តាលី កម្ពុជា ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន​ កូរ៉េ ម៉ាកាវ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបូរី តៃវ៉ាន់ ថៃ និងប្រទេស វៀតណាម។

 

ប្រារព្ធដំណាលគ្នាភ្ជាប់ជាមួយនឹងកម្មវិធីសុខមាលភាពទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ទិវាអាហារ​បំប៉នគឺជាព្រឹត្តការណ៍សាធារណៈដ៏ធំមួយ​ដែលត្រូវបានគេប្រារព្ធ​ឡើងជាលើក​តំបូងដែលមិន ធ្លាប់មានពីមុនមករបស់ Herbalife។ សកម្មភាពផ្សេងៗជាច្រើននឹង​ត្រូវ​បាន រៀបចំឡើងនៅទូទាំង ប្រទេសដើម្បីលើកកំពស់ការយល់ដឹងអំពីសារៈសំខាន់នៃអាហារ រូបត្ថម្ភល្អ និងរបៀបរស់សកម្មប្រកបដោយ​សុខភាពល្អដើម្បីសុខមាលភាព​រួមរបស់យើ​ង​ទាំងអស់គ្នា។ ជាព្រឹត្តិការណ៍សហគមន៍ ដ៏ធំដែលមានអ្នកចូលរួមជាង៣០០០០ នាក់រួម​ទាំងមេដឹកនាំសហគមន៍ អ្នកជំនាញផ្នែកថែទាំ​សុខភាព សមាជិក ឯករាជ្យរបស់​ហ៊ើបប៊លឡាយហ្វ៍ និងក្រុមគ្រូសារ ព្រមទាំងមិត្តភក្តិ​របស់​ពួក​គេត្រូវបានរំពឹងថានឹងចូលរួម​ទិវាអាហារបំប៉ន​របស់ក្រុហ៊ុននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

 

លោក William M. Rahn អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមហ៊ុនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​មានប្រសាសន៍ថា​​ «យើងទន្ទឹងរង់ចាំការមកដល់នៃទិវាអាហារបំប៉នលើកតំបូងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់Herbalife។ជាមួយនឹងនិន្នាការកើនឡើងនៃចំនួនប្រជាជន​​វ័យចំណាស់ និងបង្កើនស្មារតីសុខភាព នៅក្នុងតំបន់នេះ វាជាការសំខាន់ណាស់ដែលមនុស្សយើងត្រូវយល់ដឹងអំពីអាហារូបត្ថម្ភល្អ និងទំលាប់ការរស់នៅសកម្មនៅលើផ្លូដ៏វែងឆ្ងាយដែលអាចជួយអោយពួកគេមានជីវិតរស់នៅប្រកបដោយសុខភាពល្អនិងពេញលេញ "

 

គាត់បានបន្ថែមទៀតថា  «យើងជឿថាការរស់នៅមានសុខភាពល្អគឺមានមូលដ្ឋានលើអាហារូបត្ថម្ភ ដែលមានតុល្យភាព ការប្រើប្រាស់លាយជាមួយនឹងប្រូតេអ៊ីន​ កាបូអ៊ីដ្រាត ខ្លាញ់ដែលមាន​អត្ថប្រយោជន៍ និងសារធាតុចិញ្ចឹមផ្សេងទៀត រួមនឹងលំហាត់ប្រាណ​ទៀងទាត់ សំរាកនិងទទួលទានទឹកអោយបានគ្រប់គ្រាន់។ យើងសង្ឃឹមថា ពិធីប្រារព្ធ​ទិវាអាហារបំប៉នរបស់ Herbalife នឹងជូនដំណឹងតាមរយៈការអប់រំនិង​ការចូលរួមលើកទឹក​ចិត្ត​ប្រជាជនអោយធ្វើការ​ផ្លាស់ប្តូររយៈពេលវែងជាវិជ្ជមានពីរបៀបរស់នៅរបស់ខ្លួន។

 

ទិវាអាហារបំប៉នHerbalife នឹងមានសកម្មភាពចូលរួមជាសាធារណៈប្រកប​ដោយភាព​សប្បាយ រីករាយជាមួយ Zumba, Yeba និងវគ្គសាកល្បងស្នូលដែលដឹកនាំ​ដោយអ្នក​ជំនាញ​ផ្នែកកាយ​សម្បទា។ការពិភាក្សាអំពីអាហារបំប៉ន និង ផ្នែកគ្រប់គ្រងទំងន់នឹងរៀបចំ​ដោយអ្នកជំនាញមកពី ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។ ឱកាសវិភាគជាតិខ្លាញ់ និង​គ្រប់គ្រងទំងន់ក៏ដូចជា ការផ្តល់នូវអាហារបំប៉ន​ក្រឡុកសំរាប់អ្នកចូលរួម​ទាំងអស់​ផងដែរ។អត្តពលិកល្បីៗមួយចំនូនដែល ទទួលបានការឧបត្ថម្ភពី​ក្រុមហ៊ុននឹងបង្ហាញខ្លួន​នៅក្នុងព្រឹត្តិការណ៍ទិវាអាហារបំប៉ន ក្រុមហ៊ុនក្នុងស្រុករបស់ពួកគេជាមួយនឹងការជួបនិងការស្វាគមន៍​ក្នុងឱកាសសាធារណៈមួយនេះ។ លើសពីនេះទៀតនឹងមានសកម្មភាពដែលបានរៀបចំដើម្បីរៃអង្ឡាស​មូលនិធិសម្រាប់មូលនិធិគ្រួសារ Herbalfie ​ដើម្បីជួយកុមារដែល​រងគ្រោះនៅក្នុងតំបន់អោយ ទទួល​បាននូវអាហារបំប៉នគ្រប់គ្រាន់និងប្រសើរឡើង។

រូបសញ្ញារបស់ក្រុមហ៊ុន

http://release.media-outreach.com/i/Download/2102

អំពីក្រុមហ៊ុន ក្រុមហ៊ុន ហ៊ើបប៊លឡាយហ្វ៍ (NYSE: HLF) ជាក្រុមហ៊ុនអាហារបំប៉នលំដាប់ថ្នាក់ពិភពលោកដែល លក់ផលិតផល ក្រុមហ៊ុន Herbalife (NYSE: HLF) ជាក្រុមហ៊ុនអាហារបំប៉នលំដាប់ថ្នាក់ពិភពលោកមួយដែលលក់ផលិតផលគ្រប់គ្រងទំងន់ អាហារបំប៉ន និងផលិតផលថែទាំផ្ទាល់ខ្លួន មានគោលបំណងគាំទ្រដល់របៀបរស់នៅដែលមានសុខភាពល្អ។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបានលក់តាមរយៈបណ្តាញសមាជិកឯករាជ្យនៅក្នុងជាង 90 ប្រទេស។ ក្រុមហ៊ុននេះបានគាំទ្រមូលនិធិគ្រួសារ Herbalife និងកម្មវិធី Casa Herbalife របស់ខ្លួន និងជួយនាំមកនូវអាហារបំប៉នល្អៗដល់កុមារ។ គេហទំព័ររបស់ក្រុមហ៊ុនមានចំនួនទឹកប្រាក់ និងពត៌មានហិរញ្ញវត្ថុសំខាន់ផ្សេងៗអំពីក្រុមហ៊ុននៅក្នុងគេហទំព័រ www.Herbalife.com នេះ។ ក្រុមហ៊ុនលើកទឹកចិត្តវិនិយោគិនចូលទៅកាន់គេហទំព័ររបស់ខ្លួនពីពេលមួយទៅពេលមួយ ដូចដែលព័ត៌មានត្រូវបានធ្វើបច្ចុប្បន្នភាព និងព័ត៌មានថ្មីៗត្រូវបានប្រកាសនៅទីនោះ។

The issuer is solely responsible for the content of this announcement.
SOURCE:

Herbalife Ltd.

CATEGORY:

Healthcare

PUBLISHED ON:

22 Oct 2014

Past Press Releases

MORE

Talk to Media OutReach Newswire today

CONTACT US NOW