LABS Group: រមណីយដ្ឋាន NFT ដំបូងគេបង្អស់ក្នុងពិភពលោកដែលជោគជ័យក្នុងការរៃអង្គាសប្រាក់ចំនួន $3,650,000 - ការដេញថ្លៃផ្សាយផ្ទាល់នៅថ្ងៃទី 26 ខែកក្កដា



នាំមកនូវកិច្ចព្រមព្រៀងនៃការវិនិយោគ និងភាពសប្បាយរីករាយនៅរមណីយដ្ឋានផ្ទាល់ដល់វិនិយោគិនជារៀងរាល់ថ្ងៃ។

HONG KONG SAR - Media OutReach - ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 - LABS Group​ ដែលជាវេទិកាវិនិយោគលើទ្រព្យសម្បត្ដិ blockchain ទាំងមូល ជោគជ័យក្នុងការរៃអង្គាសប្រាក់បានចំនួន $3,650,000 សម្រាប់រមណីយដ្ឋាន Kunang Kunang។ រមណីយដ្ឋាន Kunang Kunang Glamping គឺជាគម្រោងដែលគ្រប់គ្រងដោយសហគមន៍ដំបូងគេបង្អស់របស់ពិភពលោកដែលបានប្រែក្លាយទៅ Rewarding Timeshare (RTS) NFTs ដោយផ្លាស់ប្តូរវិធីដែលអ្នកវិនិយោគបង្កើតផលប័ត្រចម្រុះរបស់ពួកគេដោយទទួលបានទ្រព្យសម្បត្តិចម្រុះ ការចំណាយលើប្រតិបត្តិការទាប និងសមត្ថភាពក្នុងការជួញដូរ 24/7។


ការដេញថ្លៃនាពេលខាងមុខនេះនឹងផ្គត់ផ្គង់ 1095 RTS-NFTs ដែលរៀងរាល់ថ្ងៃនៃឆ្នាំប្រតិទិនតំណាងដោយ 3 RTS-NFTs។ ភាគីដែលមានចំណាប់អារម្មណ៍អាចទិញ RTS-NFTs ដែលមានដៃគូប្រកួតប្រជែងតិចក្នុងទីផ្សារនិងគុណប្រយោជន៍ជាច្រើន។

 

ដោយបំបែករមណីយដ្ឋាន Kunang Kunang ដាច់ពីគ្នា នោះ LABS Group ធ្វើឱ្យការវិនិយោគរមណីយដ្ឋាននិងសណ្ឋាគារអាចម្រើបានដល់អ្នកគ្រប់ៗគ្នា។ ដកស្រង់សម្តីដោយលោក Yuen Wong នាយកប្រតិបត្តិក្រុមហ៊ុន LABS Group៖

 

 "LABS គឺជាប្រព័ន្ធអេកូឡូស៊ីវិនិយោគអចលនៈទ្រព្យបែបឌីជីថលសម័យទំនើបដឹកនាំដោយ blockchain ជាមួយគ្នានោះយើងធ្វើឱ្យការវិនិយោគអចលនទ្រព្យអាចធ្វើទៅបានសម្រាប់វិនិយោគិនប្រចាំថ្ងៃ។ យើងអាចនាំមកនូវកិច្ចព្រមព្រៀងដោយផ្ទាល់ដល់វិនិយោគិនប្រចាំថ្ងៃដោយកាត់ឈ្មួញកណ្តាលចេញដែលនាំមកអោយមានតម្លៃបន្ថែម។ លើសពីនេះក្រុមហ៊ុន LABS បានធ្វើឱ្យការវិនិយោគអចលនទ្រព្យឆ្លងប្រទេសមានភាពងាយស្រួល ហើយបានអនុវត្តដោយយកចិត្តទុកដាក់ចំពោះវិនិយោគិនរបស់យើង។"

 

ការដេញថ្លៃ RTS-NFT

 

ការដេញថ្លៃដែលបានកែប្រែថ្មីរបស់គំរោង Kunang Kunang នឹងចាប់ផ្តើមពីថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021។ អ្នកដេញថ្លៃអាចចូលរួមតាមរយៈវិធីសាស្រ្តពីរ៖ គឺការដេញថ្លៃ ឬការទិញភ្លាមៗ។

 

ការដេញថ្លៃនឹងប្រពឹត្តទៅរយៈពេល 6 ថ្ងៃ ចាប់ពីថ្ងៃទី 26 ខែកក្កដា វេលាម៉ោង 1PM UTC។ អ្នកដេញថ្លៃដែលមានចំណាប់អារម្មណ៍អាចធ្វើការដេញថ្លៃលើ RTS-NFTs ដែលពួកគេចង់បាននៅលើទីផ្សារ Refinable ដែល 365 RTS-NFTs អាចរកបានចាប់ពីតម្លៃ $3333 USDT។

 

730 RTS-NFTs នឹងត្រូវបានកក់ទុកសម្រាប់ការទិញភ្លាមៗចាប់ពីថ្ងៃទី 26 ខែកក្កដា វេលាម៉ោង 1PM UTC តទៅដែលមានតម្លៃចាប់ពី $3999 USDT។ ទោះយ៉ាងណាតម្លៃតាមរដូវកាលអាចមានភាពខុសប្លែកគ្នាដោយសារតែ RTS-NFTs ពីខែកក្កដា ដល់ ខែកញ្ញាមានតម្លៃថេរ $4333 USDT ខណៈពេល RTS-NFTs ប្រព្រឹត្តទៅនៅថ្ងៃ

ពិសេសៗមានតម្លៃថេរ $4666 USDT។ ដើម្បីស្វែងយល់បន្ថែមទៀតទាក់ទងនឹងគំរោង សូមចូលមើល ទីនេះ

 

អត្ថប្រយោជន៍ និងរង្វាន់ RTS-NFT

 

ម្ចាស់ RTS-NFT មានសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗ។ នេះរាប់បញ្ចូលទាំងសិទ្ធិស្នាក់នៅរយៈពេល 30 ឆ្នាំសេរីភាពក្នុងការដោះដូរ ពាណិជ្ជកម្មនិងផ្សេងៗទៀត។ លើសពីនេះទៀត អ្នកដេញថ្លៃ 100 នាក់ដំបូងអាចឈ្នះការចុះថ្លៃភ្លាមៗចំនួន 200 USDT ដោយដាក់ការដេញថ្លៃលើកដំបូងលើការដេញថ្លៃ RTS-NFT។

 

អ្នកកាន់កាប់ RTS-NFT ទាំងអស់ក៏ទទួលបានកញ្ចប់សិទ្ធិកាន់កាប់ NFT ពិសេសក្នុងអំឡុងពេលពួកគេស្នាក់នៅរមណីយដ្ឋាននៅកាលបរិច្ឆេទ RTS-NFT របស់ពួកគេរួមមាន៖

  • ការដឹកជញ្ជូនតាមរថយន្តលីមូហ្សីនទៅកាន់រមណីយដ្ឋាន Kunang Kunang
  • ការរៀបចំទទួលអាហារស្វាគមន៍នៅក្នុងបន្ទប់
  • រៀបចំអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់
  • បញ្ចុះតម្លៃ 50% លើការប្រើប្រាស់រាល់ទំនិញឬសេវាកម្មនៅក្នុងរមណីយដ្ឋាន
  • បញ្ចុះតម្លៃ 20% លើការប្រើប្រាស់រាល់ទំនិញឬសេវាកម្មនៅក្រៅរមណីយដ្ឋាន (ឧ. ដំណើរកំសាន្ត ទេសចរណ៍ក្នុងស្រុក)


បញ្ជីគម្រោង និងគម្រោងអភិវឌ្ឍន៍នាពេលខាងមុខ

 

រមណីយដ្ឋាន Kunang Kunang កំពុងរៀបចំបើកសម្ពោធនៅខែកុម្ភៈ។ ក្រុមហ៊ុន LABS Group ក៏នឹងបន្តឆ្ពោះទៅមុខជាមួយនឹងគម្រោងពង្រីកអាជីវកម្មអចលនទ្រព្យរបស់ពួកគេជាមួយនឹងរមណីយដ្ឋានជាច្រើនទៀតនៅទូទាំងពិភពលោកដែលរួមមានគម្រោងអនាគតនៅក្នុងប្រទេសថៃ កម្ពុជា ឥណ្ឌូនេស៊ី និងជប៉ុន។ ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីពង្រីកភាពជោគជ័យរបស់ពួកគេនៅទូទាំងពិភពលោក ក្រុមហ៊ុន LABS Group នឹងក្លាយជាទស្សនីយភាពមួយដែលអាចមើលឃើញនៅប៉ុន្មានឆ្នាំខាងមុខនេះ។


អំពី LABS Group

LABS Group គឺជាប្រព័ន្ធអេកូឡូស៊ីវិនិយោគអចលនទ្រព្យបែបឌីជីថលសម័យថ្មី ដែលត្រូវបានដឹកនាំដោយ blockchain និងសហគមន៍។ ប្រព័ន្ធអេកូឡូស៊ីឡូស៊ីដែលមានគោលបំណងដើម្បីកំណត់វិស័យវិនិយោគអចលនៈទ្រព្យឡើងវិញ រួមមានវេទិការៃអង្គាសប្រាក់និងការធ្វើពាណិជ្ជកម្ម វេទិកាផ្តល់ប្រាក់កម្ចីដែលមានទ្រព្យបញ្ចាំ និងដំណោះស្រាយផ្តល់រង្វាន់ NFT ស្ដីអំពីរមណីយដ្ឋាននិងសណ្ឋាគារ។ ដោយប្រើវេទិកា LABS អ្នកអភិវឌ្ឍន៍អាចបំបែកនិមិត្តសញ្ញានិងបែងចែកអចលនទ្រព្យរបស់ពួកគេយ៉ាងងាយស្រួលដោយអនុញ្ញាតឱ្យពួកគេលក់ឬជួញដូរវាបាន។


គេហទំព័រ: https://labsgroup.io/

Telegram: https://t.me/labsgroupio

Twitter: https://twitter.com/labsgroupio

Medium: https://labsgroupio.medium.com/

Discord: https://discord.com/invite/k6wkAvRH

Reddit: https://www.reddit.com/r/LabsGroupio/

Instagram: https://www.instagram.com/labsgroupio/

LinkedIn: https://www.linkedin.com/company/labs-group/

 

#LABSGroup

SOURCE:

LABS Group

CATEGORY:

Business

PUBLISHED ON:

27 Jul 2021

Past Press Releases

Talk to Media OutReach today

CONTACT US NOW